ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

 លោក​លី​ ខឺ​ឈាង នាយករដ្ឋមន្រ្តីចិន​ចេញ​ផ្សាយ​អត្ថបទ​​តាម​ប្រព័ន្ធ​សារ​ព័ត៌មាន​កម្ពុជា​

2018-01-09 19:14:34

      លោក​លី​ ខឺ​ឈាង នាយករដ្ឋមន្រ្តីចិន​ចេញ​ផ្សាយ​អត្ថបទ​ដាក់​ឈ្មោះ​ក្រោម​ចំណង​ជើង​ថា សង់​ស្ពាន​និង​ក្រាល​ផ្លូវ​ដើម្បី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង-​មេគង្គ​និង​ចំណង​មេត្រីភាព​ចិន​និង​កម្ពុជា​តាម​ប្រព័ន្ធ​សារ​ព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃទី​ ៩​ ​ខែ​​មករា​ដូច​ត​ទៅ ៖​         ទឹក​ទន្លេ​ ជា​ប្រភព​នៃ​ការ​ចិញ្ចឹម​បី​បាច់​ជីវិត ​ជាទី​កន្លែង​ដែល​បណ្តុះ​បណ្តាល​និង​ពូនជ្រំ​នូវ​អរិយធម៌​ ។ តាំង​ពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្តោយទន្លេ​ បន្តពូជពង្សនិងរស់នៅដោយបណ្តុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។ ទន្លេឡានឆាងនិងទន្លេមេគង្គដែលមានទីប្រភពនៅប្រទេសចិនបានលាតសន្ធឹងជិត ៥០០០ គីឡូម៉ែត្រ ជាទន្លេដែលហូរកាត់ប្រទេសច្រើនបំផុតនៅអាស៊ី ដែលបានស្រោចស្រព​លើដីដ៏មានជីជាតិនិងស្រស់បំព្រងដែលស្ថិតនៅតាមបណ្តោយច្រាំងទន្លេនិង​​កកើតបានជាវប្បធម៌ដ៏ត្រចះត្រចង់បីដូចរស្មីនៃដួងតារានៅក្នុងតំបន់ ។        ទន្លេដ៏ធំ​មួយខ្សែនេះ ជាអំណោយពីធម្មជាតិដែលជាទីបង្អែកសម្រាប់ការរស់នៅរបស់យើង ហើយកាន់តែជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង ។ វាបានផ្សារភ្ជាប់ប្រទេសទាំង ៦ ដែលហូបទឹកនៃទន្លេតែមួយឲ្យក្លាយជាសហគមន៍រួមវាសនាតែមួយដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធដូចជាមនុស្សក្នុងគ្រួសារតែមួយ ។ អាស្រ័យហេតុនេះ គ្រាន់តែលើកពីគំនិតផ្តួចផ្តើមស្តីពីយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គដែល​បានប្រើឈ្មោះរបស់ទន្លេមួយនេះ ក៏ទទួលបានការឆ្លើយតបយ៉ាងសកម្មពីបណ្តាប្រទេសពាក់ព័ន្ធ ។           ទំហំសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសទាំង ៦ មានភាពខុសប្លែកពីគ្នា មានបញ្ហាអ្វីក៏ពិគ្រោះពិភាក្សាជាមួយគ្នា ដោយបានប្រែក្លាយភាពបំពេញបន្ថែមគ្នាផ្នែកសេដ្ឋកិច្ចឲ្យទៅជាកម្លាំងជួយជំរុញគ្នាដើម្បីការអភិវឌ្ឍ ដែលផ្តោតលើវិស័យធំៗទាំង ៣ គឺសន្តិសុខនយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍជានិរន្តរភាព សង្គមនិងវប្បធម៌មនុស្សជាតិ ស្របតាមឧត្តមភាពជាប្រទេសជិតខាង ក្នុងន័យ​ជីកកកាយរកឲ្យបានកាន់តែស៊ីជម្រៅនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ហើយ​បានធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាយ៉ាងទូលំទូលាយលើវិស័យការតភ្ជាប់ សមត្ថភាពផលិត សេដ្ឋកិច្ចឆ្លងដែន ធនធានទឹក កសិកម្ម និងការកាត់បន្ថយភាពក្រីក្រជាដើម ។
1234...>

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​
វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ