ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

​កងទ័ព​អ៊ីរ៉ាក់​ធ្វើ​សកម្មភាព​សនិ្តសុខ​នៅ​ទីក្រុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​

2018-01-14 15:01:36

      ថ្ងៃទី ១៣ ខែ​មករា មន្ត្រី​ផ្នែក​សនិ្តសុខ​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​ថ្លែង​ថា នៅ​ថ្ងៃដដែល កងទ័ព​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​នៅ​ក្រុង Tuz-Khurmato ខេត្ត Salahudin ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់​ ដើម្បី​រៀបចំ​សនិ្តសុខ​និង​សណ្តាប់​ធ្នាប់​តំបន់​នេះ​ឡើង​វិញ ។       មន្ត្រី​សន្តិសុខ​មិន​ព្រម​ចេញ​ឈ្មោះ​នៃ​ខេត្ត Salahudin បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហ្វា​ចិន​ថា កងទ័ព​ប្រឆាំង​ភេរវកម្ម​របស់​រដ្ឋាភិបាល​និង​កង​អន្តរគមន៍​ចល័ត​ផ្នែក​ប៉ូលិស​តំបន់​នោះ​បាន​ដាក់​ពង្រាយ​នៅ​ផ្លូវ​សំខាន់​នៃ ក្រុង Tuz-Khurmato​រួច​រាល់​ហើយ ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​
វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ