ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានអំពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់

2018-01-14 15:14:34

   ថ្ងៃ​ទី​១៣​ខែ​មករា ពេល​ឆ្លើយ​នឹង​សំណួររបស់​អ្នក​យក​ព័ត៌មាន​អំពី​កិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​ស្តីពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់ លោក​លូខាង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា កិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​បាន​ចុះ​ហត្ថលេខា​ដោយ​មិន​ងាយ​ទេ ភាគី​នានា​ត្រូវ​ថ្នាក់​ថ្នម​ជា​ទី​បំផុត។       លោក​លូខាង​បាន​ថ្លែង​ទៀត​ថា ប្រទេស​ចិន​បាន​គាំទ្រ​កិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​យ៉ាង​មុតមាំ​ជាប់​រហូត ប្រទេស​ចិន​សម្គាល់​ឃើញ​ថា កិច្ច​ព្រម​ព្រៀង​មួយ​នេះ​គឺ​ជា​ផ្លែ​ផ្កា​ដ៏​សំខាន់​នៃ​ពហុភាគី​និយម ហើយ​ក៏​ជា​គំរូ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​អន្តរជាតិ​ជា​ចំណុច​ក្តៅ​តាម​មធ្យោបាយ​នយោបាយ​និង​ការទូត​ផង​ដែរ។ការ​ធានា​ជាក់លាក់​ដល់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ ប្រកប​ដោយ​អត្ថន័យ​ជាក់​ស្តែង​ដ៏​សំខាន់​ចំពោះ​ការ​គាំពារ​សន្តិភាព​និង​ស្ថិរ​ភាព​នៃ​មជ្ឈិម​បូព៌ា​និង​ប្រព័ន្ធ​មិនរីក​សាយភាយ​អាវុធ​នុយគ្លេអ៊ែរ​អន្តរជាតិ​ដែល​សម​ស្រប​នឹង​ផល​ប្រយោជន៍​ជា​សារវន្ត​របស់​ភាគី​នានា៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​
វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ