ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសតួកគីបាញ់កាំភ្លើងធំទៅលើកងកម្លាំងប្រដាប់អាវុធជនជាតឃើតនៅដែនស៊ីរី

2018-01-14 15:16:04

 ថ្ងៃ​ទី​១៣​ខែមករា កង​កម្លាំង​ប្រដាប់​អាវុធ​តួកគី​បាន​បាញ់​កាំភ្លើង​ធំ​ទៅ​លើ​គោល​ដៅ​ជា​ច្រើន​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ជនជាត​ឃើត​ដែល​ស្ថិត​នៅ​តំបន់​Afrinខេត្ត​Aleppo​ភាគ​ ពាយព្យ​នៃ​ប្រទេស​ស៊ីរី។       ក្នុង​មីទីង​មួយ​លើក​ដែល​ធ្វើ​នៅ​ថ្ងៃ​ដដែល​នៅ​ខេត្តElazigភាគខាង​កើត​ប្រទេស​តួកគី លោកErdoganប្រធានាធិបតី​តួកគី​បាន​ថ្លែង​ថា ប្រសិបើកង​កម្លាំង​ប្រដាប់​អាវុធ​ដែល​លាក់​ខ្លួន​នៅ​តំបន់​Afrinមិន​ចុះចាញ់ភ្លាម នោះ កង​ទ័ព​តួកគី​នឹង​វាយ​បំបាក់​កង​កម្លាំង​ទាំង​នេះ។       លោក​Erdoganបាន​ថ្លែង​ទៀត​ថា ទោះ​បី​ជា​ប្រទេស​អាមេរិក​បន្ត​គាំទ្រ​កង​កម្លាំង​ប្រដាប់​អាវុធ​ជនជាត​ឃើត​នៅ​ដែន​ស៊ីរី​តទៅ​ទៀតក៏​ដោយ ក៏​ប្រទេស​តួកគី​នឹង​ធ្វើ​ប្រ​តិបត្តិ​ការ​យោធា​ដោយ​ឯកតោភាគី ដើម្បី​ការ​ពារ​សន្តិសុខ​របស់​ខ្លួន៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​
វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ